ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកអាចលក់ប្រេងរបស់វេណេស៊ុយអេឡា ដែលខ្លួនរឹបអូសបាន និងការព្រួយបារម្ភអំពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកអាចនឹងរក្សាទុក ឬលក់ប្រេងដែលខ្លួនបានរឹបអូសនៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលលោក ត្រាំ បើកយុទ្ធនាការដាក់សម្ពាធលើវេណេស៊ុយអេឡា។
តួយ៉ាង តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៦១,៩៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៧២០ GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១៤សេនមកនៅត្រឹម៥៧,៨៧ដុល្លារក្នុងមួយបារ៉ែល៕







