អគ្គនាយកដ្ឋានគយផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិលើអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក”។

សិក្ខាសាលានេះប្រារពធ្វើឡើង ក្រោមអធិបតីភាពរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកអគ្គលេខាធិការ នៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធជាច្រើនផ្សេងទៀត។

វេទិកាស្តីពី “និយាមនីតិវិធីប្រតិបត្តិ សម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ការក្លែងបន្លំ ដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោមគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមរយៈការពង្រឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ ការពិនិត្យនិងសម្រេចលើបញ្ជីមេ ការផ្ទៀងផ្ទាត់អនុលោមភាពវិធានដើមកំណើតទំនិញ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ក៏ដូចជាផ្ដល់ឱកាស សម្រាប់អ្នករៀបចំគោលនយោបាយ និងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រធានបទ ដែលមានសារៈសំខាន់ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនផងដែរ៕

(Phnom Penh): On the morning of Monday, 22 December 2025, at the Customs National School of the General Department of Customs and Excise of Cambodia, His Excellency HO Sivyong, Delegate of the Royal Government of Cambodia in Charge as Director General of the General Directorate of Trade Support Services of the Ministry of Commerce, attended as a Panelist in the Dissemination Workshop on “Standard Operating Procedures for Implementing Preventive and Suppressive Measures Against Goods-Origin Fraud in Exports to the United States,” presided over by His Excellency KUN Nhem, Minister Attach to the Prime Minister and Director General of the General Department of Customs and Excise of Cambodia.

 

The Dissemination Workshop was attended by Neak Oknha and the President of the Cambodia Chamber of Commerce, the Secretary General of the Cambodian Investment Board of CDC, the Personal Adviser to the Prime Minister, the President of the American Chamber of Commerce in Cambodia, together with leaders and officials from various ministries, institutions, and relevant private sector stakeholders.

 

The Dissemination Workshop on “Standard Operating Procedures for Implementing Preventive and Suppressive Measures Against Goods-Origin Fraud in Exports to the United States” was organized with the objective of preventing and suppressing Goods-Origin fraud in exports to the United States under Qualified Investment Projects (QIP) by strengthening procedures for registering investment projects, reviewing and approving master lists, verifying compliance with rules of origin, and issuing Origin Certificate Letters (OCL), as well as providing an opportunity for policymakers and the private sector to discuss topics that are important to maintaining, strengthening, and expanding trade and investment with the United States, as well as addressing challenges faced by the private sector.

LEAVE A REPLY

Please enter your comment!
Please enter your name here