តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមមន្ត្រីបានអះអាងថា សហរដ្ឋអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងនៅក្នុងដែនទឹកអន្តរជាតិនៅឯនាយឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលបង្កើនភាពមិនប្រាកដប្រជាដល់ការផ្គត់ផ្គង់ប្រេងឆៅ។

ក្រុមមន្ត្រី​បាន​ទម្លាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ឆ្មាំសមុទ្រ​សហរដ្ឋអាមេរិក​កំពុង​តាម​ប្រមាញ់​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​នៅក្នុង​ដែនទឹក​អន្តរជាតិ​ជិត​ប្រទេស​វេណេស៊ុយអេឡា។ ទោះជាយ៉ាងណា សេតវិមាន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥៧សេនដល់៦១,០៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0751 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៥៥សេន ដល់៥៧,០៧ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here