ដោយៈ ម៉ាលីនណា
អន្តរជាតិៈ ក្នុងចំណោមធនាគារធំៗលំដាប់ កំពូលទាំង៥របស់ពិភពលោក ភាគច្រើនស្ថិតនៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក។
តើធនាគារទាំងនោះមានទ្រព្យសកម្ម សរុបប្រហាក់ប្រហែលប៉ុន្មានរយពាន់លានដុល្លារអាមេរិក។
គេហទំព័រCambodiafinancialtimes.comបានលើកយកនូវទំហំទ្រព្យសកម្មទាំងនោះ ដើម្បីចែករំលែកជូនលោកអ្នក។
១ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC)
ធនាគារដ៏ធំលំដាប់ទី១របស់មហាយក្សចិននេះ មានទ្រព្យសកម្មរហូតដល់៦,៦៩ពាន់ពាន់លានដុល្លារអាមេរិក។
២ ធនាគារកសិកម្មចិន
ធនាគារធំលំដាប់ទី២របស់ពិភពលោកនេះ មានទ្រព្យសកម្មសរុបចំនួន៥,៩២ពាន់ពាន់លានដុល្លារអាមេរិក។
៣ ធនាគារសំណង់ចិន (CCB)
លំដាប់ទី៣របស់ពិភពលោក បានបន្តគ្រប់គ្រងដោយមហាយក្សចិនផងដែរ ដោយធនាគារនេះ មានទ្រព្យសកម្មរហូតដល់៥,៥៦ពាន់ពាន់លានដុល្លារអាមេរិក។
៤ ធនាគារចិន (BOC)
ចំណែកចំណាត់ថ្នាក់ទី៤របស់ពិភពលោក គឺមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសចិនផងដែរ ដោយធនាគារនេះមានទ្រព្យសកម្មរហូតដល់៤,៨០ពាន់ពាន់លានដុល្លារអាមេរិក។
៥ ធនាគារJPMorgan Chase & Co.
រីឯចំណាត់ថ្នាក់ទី៥ បានមកសហរដ្ឋអាមេរិក ដោយធនាគារខាងលើនេះមានទ្រព្យសម្បត្តិសរុបចំនួន៤ពាន់ពាន់លានដុល្លារអាមេរិក។
តួលេខទាំងនេះ បានមកពីចំណាត់ថ្នាក់ឆ្នាំ ២០២៥ ដែលត្រូវបានយោងយ៉ាងទូលំទូលាយ នៃធនាគារធំៗបំផុតរបស់ពិភពលោកតាមទ្រព្យសកម្មសរុប ដោយទ្រព្យសកម្មជាធម្មតា ត្រូវបានរាយការណ៍ជាប្រាក់ដុល្លារអាមេរិក ពីការបង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ និងអ្នកផ្តល់ទិន្នន័យឧស្សាហកម្ម៕











