ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគំរោងបូមស្តារផ្លូវនាវាចរណ៍ភ្នំពេញ កំពង់ចាម។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញពាក់ព័ន្ឋ។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យទៅលើរបាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗពិសេស ផែនការសកម្មភាព និងលទ្ធផលសិក្សាបច្ចេកទេសបឋមសម្រាប់ការអនុវត្ត គម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម (ដែលជាផ្នែកមួយ នៃគម្រោងបូមស្តារផ្លូវនាវាចរណ៍ភ្នំពេញ-កំពង់ចាម និងភ្នំពេញ- ស្ទឹងត្រែង) និងទិសដៅអនុវត្តបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕











