មន្រ្តីក្រសួងពាណិជ្ជកម្មនិងក្រសួងប្រៃសណីយ៍ពិភាក្សាក្នុងការជម្រុញ ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា បានជួបពិភាក្សាជាមួយ លោកបណ្ឌិត ហ៊ន ធារ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី អំពីកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា និងផ្សារអេឡិចត្រូនិកខេមឌាត្រេដ (Cambodiatrade.com)។

កិច្ចពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើកិច្ចសហការ ក្នុងការជំរុញការដឹកជញ្ជូន និងការចែកចាយបញ្ញើទំនិញ សម្រាប់ប្រតិបត្តិការក្នុងផ្សារអេឡិចត្រូនិក ខេមឌាត្រេដ និងត្រួតពិនិត្យលើសេចក្តីព្រាង អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងប្រៃសណីយ៍កម្ពុជា សម្រាប់កិច្ចសហការផ្តល់សេវាប្រៃសណីយ៍ ជូនដល់ក្រសួងពាណិជ្ជកម្ម និងប្រជាពលរដ្ឋ ដែលទទួលសេវាសាធារណៈ ពីក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here