តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង១ភាគរយនៅថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបិទខ្ទប់នាវាដឹកប្រេងទាំងអស់ ដែលចូល និងចាកចេញពីប្រទេសវេណេស៊ុយអេឡា ដែលបានបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយថ្មី។

កាលពីថ្ងៃអង្គារម្សិលមិញ លោក ត្រាំ បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងទាំងអស់ដែលត្រូវបានអនុម័តឱ្យចូល និងចាកចេញពីប្រទេសវេណេស៊ុយអេឡា ដោយបន្ថែមថា លោកចាត់ទុកប្រទេសនេះថាជាអង្គការភេរវករបរទេស។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨៧សេនដល់៥៩,៧៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0730 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង៨៥សេនដល់៥៦,១២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here