មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ស្វែងយល់ពីបរិយាកាសធុរកិច្ចនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រតិភូធុរកិច្ចនៃមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍ និងគណៈប្រតិភូផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិនបានស្វែងយល់ពី​បរិយកាសធុរកិច្ចនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Wang Heming អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងគណៈប្រតិភូផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជានិងចិន និងថ្លែងអំណរគុណ ចំពោះប្រជាជននិងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ការអភិវឌ្ឍទីផ្សារ សមាហរណកម្មឧស្សាហកម្ម ការកែច្នៃ និងធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម រវាងចិន និងកម្ពុជា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមយៈការជំរុញបន្ថែមការវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាលជាដើម ដែលជាវិស័យទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងថ្លែងអរគុណចំពោះការបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here