ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែនកាន់តែមានភាពរឹងមាំ ដែលបង្កើនការរំពឹងទុកចំពោះលទ្ធភាពដែលអាចមានការបន្ធូរបន្ថយទណ្ឌកម្ម។
សហរដ្ឋអាមេរិកបានផ្តល់ការការពារសន្តិសុខដូចអង្គការណាតូដល់អ៊ុយក្រែន ហើយក្រុមមន្ត្រីអឺរ៉ុបបានលើកឡើងថា ការចរចាបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។ ការណ៍នេះបានបង្កើនក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយកាន់តែខិតជិតមកដល់។ ប៉ុន្តែ ភាគីទាំងពីរនៅតែមិនអាចឯកភាពគ្នាលើបញ្ហាទឹកដីបាន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៥សេនមកនៅត្រឹម៦០,២១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0720 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៣៥សេនមកនៅត្រឹម៥៦,៤៧ដុល្លារក្នុងមួយបារ៉ែល៕







