ដោយៈ ម៉ាណា
ភ្នំពេញៈ អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានថ្លែងថា រាជធានីភ្នំពេញនៅឆ្នាំ២០២៥នេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង១១លាននាក់នៅឆ្នាំ២០២៥នេះ។
លោកបានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ របស់សាលារាជធានីភ្នំពេញលើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការបំភ្លឺតាមសាធារណៈ និងកត្តាសុខសន្តិភាពបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារាជធានីភ្នំពេញ ជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១,១លាននាក់ គិតត្រឹម ១១ខែ ឆ្នាំ២០២៥នេះ។
បន្ថែមពីនេះទៀត លោកស្រីអនុរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃប្រទេសទាំងអស់ ដែលបានសហការរួមគ្នា សម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា “ប្រទេសបួន គោលដៅតែមួយ”។
លោកហួត ហៃបានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕










