តើគួរវិនិយោគលើមាសសម្រាប់យកប្រាក់ចំណេញឬទេ នៅឆ្នាំ២០២៦?

ដោយៈ ម៉ាណា

    ភ្នំពេញៈ ស្របពេលអ្នកវិភាគជាច្រើន បាននិងកំពុងមើលឃើញមាសនឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំ2026 ការទិញមាសទុក ដើម្បីយកផលចំណេញជាជម្រើសល្អមួយ។

ស្ថាប័នហិរញ្ញវត្ថុធំៗ និងការព្យាករណ៍ទីផ្សារជាទូទៅរំពឹងថា តម្លៃមាសនឹងកើនឡើងបន្ថែមទៀតរហូត ដល់ឆ្នាំ2026 ដោយសារហេតុផលមួយចំនួនដូចជា ធនាគារGoldman Sachs រំពឹងថាមាសនឹងកើនឡើងដល់ប្រហែល$4,000/ ក្នុងមួយអោន នៅពាក់កណ្តាលឆ្នាំ 2026 និងឡើងដល់$4,900ក្នុងមួយអោននៅចុងឆ្នាំ 2026។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកធនាគារ Deutsche Bank បានដំឡើងគោលដៅជាមធ្យ​មឆ្នាំ 2026 របស់ខ្លួនដល់ប្រហែល$4,450ក្នុងមួយអោន ជាមួយនឹងចន្លោះ ដែលអាចឡើងដល់$4,950។

ធនាគារផ្សេងទៀតដូចជា (ANZ, Bank of America, UBS, Société Générale) ក៏ព្យាករណ៍ជាមធ្យមពី៤០០០ ដុល្លារទៅ ៥០០០ដុល្លារឡើងទៅ អាស្រ័យលើសេណារីយ៉ូ។

លើសពីនេះ ការស្ទង់មតិបង្ហាញថា វិនិយោគិនស្ថាប័នជាច្រើនរំពឹងថាមាសនឹងលើសពី៤៥០០ដុល្លារ/អោន ឬសូម្បីតែ៥០០០ ដុល្លា​រ/អោននៅចុងឆ្នាំ ២០២៦។

ការព្យាករណ៍ទាំងនេះ ត្រូវបានជំរុញដោយកត្តា ដូចជា ការទិញរបស់ធនាគារកណ្តាលជាបន្តបន្ទាប់ ភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងអត្រាការប្រាក់ពិតប្រាកដទាបជាងមុន ទាំងអស់នេះគាំទ្រដល់មាស។

ព័ត៌មានថ្មីៗបង្ហាញថា តម្លៃមាសបានកើនឡើងយ៉ាងខ្លាំងរួចទៅហើយនៅឆ្នាំ២០២៥ ហើយធនាគារធំៗ កំពុងបង្កើនការព្យាករណ៍រយៈពេលវែងរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here