តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាកំពុងកើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ស្របពេលមានក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសវេណេស៊ុយអេឡា ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាកំពុងកើនឡើង។

សហរដ្ឋអាមេរិកកំពុងត្រៀមស្ទាក់ចាប់កប៉ាល់ដឹកប្រេងរបស់ប្រទេសវេណេស៊ុយអេឡាបន្ថែមទៀត បន្ទាប់ពីអាមេរិកបានធ្វើការរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រវេណេស៊ុយអេឡានៅសប្តាហ៍នេះ។នេះបើយោងតាមប្រភពចំនួន៦ ដែលដឹងពីបញ្ហាខាងលើបានទម្លាយប្រាប់សារព័ត៌មាន Reuters។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៣សេនដល់៦១,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0921 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៥សេនដល់៥៧,៩៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here