ក្រុមការងារផ្នែកឯកជន ក្រុម “ណ” “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍”លើកឡើងនូវបញ្ហាប្រឈម

ដោយៈ ចំណាន

    ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ណ” “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ណ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ណ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យឌីជីថល និងទូរគមនាគមន៍មួយចំនួនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនបន្ថែមថ្មីរួមមាន៖ ១.ការបកស្រាយផ្សេងគ្នាលើនីតិវិធីស្នើសុំជួសជុលបណ្តាញខ្សែអុបទិករបស់ ន.ទ.ក.។ ២. ការហាមមិនអនុញ្ញាតសាងសង់ ចំពោះទីតាំងហាមឃាត់ពាក់ព័ន្ធនឹងScamming ថែមទាំងតំបន់សេដ្ឋកិច្ចពិសេស (មិនស្មើភាព) ៣.ការហាមមិនឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធអុបទិក ដោយមិនអនុវត្តតាម ស.ជ.ណ ១៤១២ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ៤. វិធានការផាកពិន័យដែលចេញដោយ ន.ទ.ក. មានលក្ខណៈធ្ងន់ធ្ងរខ្លាំង រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here