NBCផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានរៀបចំសិក្ខាសាលា ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ក្រោមអធិបតីភាព លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ។

សិក្ខាសាលានេះ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសហ​ភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  សាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសាខាខេត្តពោធិ៍សាត់ សរុបចំនួន១៨៧រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គសិក្ខាសាលានេះក៏បានបន្ថែមនូវ វេទិកាពិភាក្សាយ៉ាងផុសផុល អំពីទិដ្ឋភាពទូទៅនៃសេវាហិរញ្ញវត្ថុផ្លូវការ សំដៅបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសហានិភ័យ ការទប់ស្កាត់ពាក់ព័ន្ធនឹងកម្ចីខុសច្បាប់ និងការឆបោកផ្នែកហិរញ្ញវត្ថុតាមអនឡាញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here