វាគ្មិនសំខាន់ៗ៥រូបលើកឡើងពីការទាញយកសក្ដានុពលពីនវានុវត្តន៍ហិរញ្ញវត្ថុ និងការកសាងប្រព័ន្ធអេកូឡូស៊ី

ដោយៈ ម៉ាណា

    ភ្នំពេញៈ វាគ្មិនជាតិ អន្តរជាតិចំនួន៥រូបបានរួមគ្នា និងជជែកពិភាក្សាលើកិច្ចពិភាក្សាលើប្រធានបទទី១៦ ការទាញយកសក្ដានុពលពីនវានុវត្តន៍ហិរញ្ញវត្ថុ និងការកសាងប្រព័ន្ធអេកូឡូស៊ី នៃការទូទាត់លើប្រព័ន្ធឌីជីថលប្រកបដោយទំនុកចិត្ត។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ២០២៥។ កិច្ចពិភាក្សានេះ បានបង្ហាញឱ្យឃើញអំពីសក្តានុពល នៃការវិវត្តនៃបច្ចេកវិទ្យាទូទាត់ឌីជីថល ក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាគ្មិននាំគ្នាពិភាក្សាទៅលើក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ សុវត្ថិភាពប្រព័ន្ធទូទាត់ឆ្លងដែន និងយន្តការបង្កើតទំនុកចិត្ត ដែលចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទូ ទាត់តាមប្រព័ន្ធឌីជីថលដ៏រឹងមាំ ដោយផ្តោតសំខាន់ លើកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាហរិញ្ញវត្ថុ ធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីទាញយកកាលានុវត្តភាពពីនវានុវត្តន៍ហិរញ្ញវត្ថុ លើកកម្ពស់បរិយាបន្ន និងគាំទ្រកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាពនៅកម្ពុជា និងតាមតំបន់។

កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោក Remi Pell ប្រធានសមាគមន៍ FinTech (CAFT) ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដូចជា លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ លោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិ Global Finance & Technology Network (GFTN) ប្រទេសជប៉ុន។

កញ្ញា រឿន និមល តំណាងធនាគារជាតិនៃកម្ពុជា លោក Chhay Lin Lim ស្ថាបនិក និងនាយកប្រតិបត្តិ Monflo។ លោក Pitt Wei Zhe នាយកផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ចការរដ្ឋាភិបាល ក្រុមហ៊ុន Alibaba Cloud International៕

LEAVE A REPLY

Please enter your comment!
Please enter your name here