ហេតុអ្វីរូបិយប័ណ្ណឌីជីថលឬគ្រីបតូផ្លាស់ប្តូរតម្លៃលឿន និងញឹកញាប់ខ្លាំង?

ដោយៈ ម៉ាណា

    អន្តរជាតិៈ តម្លៃរូបិយប័ណ្ណគ្រីបតូ ប្រែប្រួលញឹកញាប់ណាស់ ដោ​យ​សារតែទីផ្សារមានភាពប្រែប្រួលខ្លាំង ដែលធ្វើឲ្យអ្នកចំណេញលឿន និងខាតបង់លឿនផងដែរ។

ចំណុចសំខាន់ៗខាងក្រោមនេះជាហេតុផលចម្បងៗ ដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. គ្មានប្រព័ន្ឋការគ្រប់គ្រងថ្នាក់កណ្តាល

រូបិយប័ណ្ណគ្រីបតូ មិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬធនាគារកណ្តាលណាមួយឡើយ។ តម្លៃអាស្រ័យ100% លើការផ្គត់ផ្គង់ និងតម្រូវការ។ ដូច្នេះពួកវាប្រែប្រួលយ៉ាងលឿននៅពេល ដែលមនុស្សទិញ ឬលក់។

២. ទំហំទីផ្សារតូច

បើប្រៀបធៀបទៅនឹងភាគហ៊ុន ឬមាស ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅតែមានទីផ្សារតូចនៅឡើយ ដែលមានន័យថា សូម្បីតែការទិញ ឬលក់បន្តិចបន្តួច ក៏អាចធ្វើឱ្យតម្លៃប្រែប្រួលច្រើនដែរ។

៣. អារម្មណ៍របស់វិនិយោគិន

វិនិយោគិនរូបិយប័ណ្ណគ្រីបតូ មានប្រតិកម្មយ៉ាងឆាប់រហ័សទាក់ទងនឹង

  • ព័ត៌មាន
  • ពាក្យចចាមអារ៉ាម
  • ប្រព័ន្ធផ្សព្វផ្សាយសង្គម
  • អ្នកមានឥទ្ធិពលធំៗ ឬអ្នកជួញដូរធំៗ

៤. ត្រីបាឡែនធំៗ

អ្នកកាន់ភាគហ៊ុនធំៗមួយចំនួន (“ត្រីបាឡែន”) មានរូបិយប័ណ្ណគ្រីបតូយ៉ាងច្រើន នៅពេលដែលពួកគេទិញ ឬលក់ តម្លៃអាចលោត ឬធ្លាក់ចុះភ្លាមៗ។

៥. ទីផ្សារដំណើរការ 24/7

រូបិយប័ណ្ណគ្រីបតូ មិនដែលដេកលក់ទេ វាបើកដំណើរការ24 ម៉ោង ជារៀងរាល់ថ្ងៃ។ ដូច្នេះព័ត៌មាន ឬព្រឹត្តិការណ៍នៅពេលណាក៏បានអាចផ្លាស់ប្តូរតម្លៃបាន។

៦. គ្មានបទប្បញ្ញត្តិ

ប្រទេសជាច្រើនមិនទាន់មានច្បាប់តឹងរ៉ឹងនៅឡើយទេ លើរូបិយប័ណ្ណប្រភេទនេះ ដែលនេះធ្វើឱ្យតម្លៃងាយស្រួលក្នុងការគ្រប់គ្រង និងងាយនឹងប្រែប្រួល។

៧. បច្ចេកវិទ្យាថ្មី

រូបិយប័ណ្ណគ្រីបតូ នៅតែជាបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍន៍នៅឡើយ។ ហេតុនេះនៅពេលដែលការអាប់ដេត ភាពជាដៃគូ ឬបញ្ហាថ្មីៗលេចឡើង តម្លៃមានប្រតិកម្មយ៉ាងឆាប់រហ័ស។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here