អ្នកបង្កើតមាតិកាដ៏ល្បីក្លាយជាអ្នកាំទ្រដ៏សកម្មរបស់កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធ៌មទៅកាន់ពិភពលោក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ជាព័ត៌មានកម្រ និងជាការរីករាយមួយ ដែលអ្នកបង្កើតមាតិកាទេសចរណ៍អន្តរជាតិលោក Enes Ozdemir ឬដែលគេស្គាល់ច្បាស់ នៅលើបណ្តាញសង្គមថា Mooch Travels Online បានក្លាយជាអ្នកគាំទ្រ ដ៏សកម្មបំផុតមួយរូបរបស់កម្ពុជា។

លោកបានផលិតវីដេអូជាច្រើន ដែលបង្ហាញពីប្រពៃណី ប្រជាជន និងអត្តសញ្ញាណវប្បធម៌របស់ខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់សង្វៀនគុនខ្មែរ នៅស្ទូឌីយ៉ូ Camwood កាលពីពេលថ្មីៗនេះ លោក Mooch បានបង្ហាញកីឡាប្រយុទ្ធ ដ៏ពេញនិយមរបស់កម្ពុជាមួយនេះ ទៅកាន់ទស្សនិកជនសកលលោក ដោយសង្កត់ធ្ងន់លើការគោរព សាមគ្គីភាព និងបេតិកភណ្ឌដ៏ជ្រាលជ្រៅដែលនៅពីក្រោយគុនខ្មែរ។

ការផ្សព្វផ្សាយរបស់លោក បានចាប់យកទិដ្ឋភាពនៃការគុនគ្រូរបស់កីឡាករ ភ្លេង និងបរិយាកាសដ៏កក្រើក ដែលធ្វើឱ្យសង្វៀនមានភាពរស់រវើកជារៀងរាល់សប្តាហ៍។

ទស្សនិកជនកម្ពុជា បានសម្តែងការកោតសរសើរ ចំពោះលោក Mooch សម្រាប់ការបង្ហាញពីប្រទេសកម្ពុជា ប្រកបដោយក្តីស្រលាញ់។ លោកបានបន្តជំរុញការអារម្មណ៍ លើវិស័យទេសចរណ៍ ដែលធ្វើឱ្យលោកក្លាយជាសំឡេងដ៏មានតម្លៃបំផុតមួយ ក្នុងការគាំទ្រវប្បធម៌ខ្មែរ នៅលើវេទិកាសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here