មូលនិធិម៉ានី គាំទ្រកម្មវិធី «តស់ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ ខួប៥ឆ្នាំ»!

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មូលនិធិហ៊ុន ម៉ានី និងថ្នាក់ដឹកនាំនៃBNI Master សន្និ សីទសារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប៥ឆ្នាំ” បានប្រារព្ធឡើងកាលពីដើមសប្តាហ៍នេះ។

គម្រោងមនុស្សធម៌ នឹងប្រារព្ធរយៈពេល២យប់ ៣​ថ្ងៃចាប់ផ្តើមពីថ្ងៃ១៩ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះបានរៀបចំឡើង ជាបន្តបន្ទាប់រយៈពេល៥ឆ្នាំមកហើយ ក្នុងគោលបំណងកៀរគរថវិកា និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់ នៃសុខភាពកុមារកម្ពុជា ក្រោមការគាំទ្រយ៉ាងសកម្មពី មន្ទីរពេទ្យកុមារអង្គរ និងមូលនិធិម៉ានី

ជារៀងរាល់ឆ្នាំ មានកុមារកម្ពុជារាប់សិបម៉ឺននាក់ ដែលត្រូវការការព្យាបាល និងសេវាសង្គ្រោះបន្ទាន់ ក្នុងនោះមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យដ៏ធំមួយ ក្នុងចំណោមមន្ទីរពេទ្យដទៃទៀត ដែលកំពុងបំពេញបេសកកម្មក្នុងការសង្គ្រោះជីវិតកុមារ និងទារកកម្ពុជារាប់លានករណីដោយឥតគិតថ្លៃ។

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យត្រូវការថវិកាចំណាយសរុប ប្រមាណ ៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះ ត្រូវពឹងផ្អែកទាំងស្រុងពីជំនួយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស​ ដើម្បីបន្តសកម្មភាពព្យាបាលជំងឺផ្សេងៗរបស់កុមារ ដែលមកទទួលសេវាទូទាំងប្រទេសកម្ពុជា។

ដូច្នេះហើយក្រោមការផ្តួចផ្តើមរបស់ លោកអ៊ីវ គឹមសួរ ជា​គ្រូបង្វឹកអាជីវកម្ម ​និងជា​សមាជិកនៃBNI Master រួមសហការជាមួយដៃគូដែលជាបណ្តាស្ថាប័នឯកជននានា និងការគាំទ្រពីស្ថាប័នរដ្ឋមានមន្ទីរទេសចរណ៏ និងសាលាខេត្តកំពត បានជម្រុញអោយមានការបង្កើ តកម្មវិធី​ “ដើរឡើងភ្នំដើម្បីសុខភាពកុមារ”នេះឡើង។

កម្មវិធី ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ លើកទី៥ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រយៈពេលបីថ្ងៃពីរយប់ក្នុងទឹកដីនៃខេត្តកំពត ដោយអ្នកចូលរួមត្រូវដើររួមគ្នាចំងាយ ៣១គម ចេញពីទីតាំងជើងភ្នំបូកគោឡើងតាមផ្លូវថ្នល់ និងបញ្ចប់នៅទីតាំងរង្វង់មូលផ្លូវបំបែកនៅលើកំពូលភ្នំ។

កម្មវិធីធ្វើឡើងក្នុងគោលបំណងធំៗចំនួនបី រួមមាន(១) ប្រមូលមូលនិធិ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ឲ្យបានយ៉ាងតិចណាស់ ១ម៉ឺនដុល្លារអាមេរិក (២)  ជំរុញគោលដៅទេសចរណ៍ “ឋានសួគ៌បូកគោ” និង(៣) បង្កទំនាក់ទំនងសង្គមអាជីវកម្ម និងស្មារតីសប្បុរ​សធម៌មនុស្សធម៌របស់សង្គមជាតិកម្ពុជា។ 

យុទ្ធនាការឡើងភ្នំដ៏ធំនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២៥

មូលនិធិម៉ានី ចូលរួមគាំទ្រកម្មវិធីនេះយ៉ាងសកម្ម ក្នុងគោលបំណងរួមគ្នា បង្កើនសុខុមាលភាពដល់កុមារកម្ពុជា និងធានាថាកុមារដែលខ្វះខាតអាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។

សម្រាប់បងប្អូនសប្បុរសជន ដែលមានការចាប់អារម្មណ៍ចង់ចូលរួម ឬឧបត្ថម្ភ សូមទាក់ទងតាមរយៈទូរស័ព្ទ

  • លោក រស់ សាត(086 256 585)
  • លោក ថូ ភីរ៉ាត់ (061 797 978)

Registration link: https://forms.gle/tJWqbtkDLxSwGdDL9៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here