ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈការអូសបន្លាយពេលយូរនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង ហើយក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+)នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សេចក្តីព្រាងសំណើសន្តិភាពដែលបានពិភាក្សាដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន អាចក្លាយជាមូលដ្ឋាននៃកិច្ចព្រមព្រៀងនាពេលអនាគត ដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែប្រសិនបើមិនដូច្នោះទេ រុស្ស៊ីនឹងបន្តប្រយុទ្ធ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៦សេនដល់៦៣,៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0913 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤៣សេនដល់៥៩,០៨ដុល្លារក្នុងមួយបារ៉ែល៕







