ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះបន្ទាប់ពីបានធ្លាក់ចុះប្រហែល៣ភាគរយកាលពីសប្តាហ៍មុន ខណៈក្រុមវិនិយោគិនបានថ្លឹងថ្លែងពីឱកាសសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ធៀបនឹងការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន។
សហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងបន្តអនុវត្តការងារកែសម្រួលផែនការកិច្ចព្រមព្រៀងសន្តិភាព មុនថ្ងៃផុតកំណត់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដែលកំណត់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីបានឯកភាពកែសម្រួលផែនការពីមុន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានស្ថិតនៅទ្រឹងត្រឹម៦២,៥៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0458 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២សេនមកនៅត្រឹម៥៨,០៤ដុល្លារក្នុងមួយបារ៉ែល៕







