តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ខណៈសហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលអាចជំរុញការផ្គត់ផ្គង់ប្រេងឆៅកាន់តែច្រើនទៅកាន់ទីផ្សារពិភពលោក។

ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យមានផែនការសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំ។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងធំៗរបស់រុស្ស៊ី Rosneft និងក្រុមហ៊ុន Lukoil ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃសុក្រនេះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៧១សេនមកនៅត្រឹម៦២,៦៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0212 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៧១សេនមកនៅត្រឹម៥៨,២៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here