សភាពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃពិភាក្សាលើការទប់ស្កាត់ ការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ករណីឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា កំពុងកើនឡើងនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលស្ថាប័នជំនាញកំពុងរួមគ្នាទប់ស្កាត់បញ្ហានេះ។

ព័ត៌មាននេះត្រូវបានលើកឡើង រវាងសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកកញ៉ាលឹម សុជាតិ អនុប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” និងសហប្រធានក្រុមការងារ “ង” ផ្នែកឯកជន និងជាប្រធានគណ:កម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនន (គ.ស.ឯ.រ.ជ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានៅក្រសួងមហាផ្ទៃនេះ មានការអញ្ជើញចូលរួមដឹក​នាំសមាជិកសមាជិកា នៃក្រុមការងារ រវាងអគ្គស្នងការដ្ឋាននគរ​បាលជាតិ នឹង ក្រុមការងារ “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន ដែលរៀបចំដោយក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិក សមា​ជិកាសភាពាណិជ្ជកម្មកម្ពុជាដែលពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធនៃអគ្គស្នងការនគរបាលជាតិ តំណាងសមាគមធនាគារនៅកម្ពុជា សមាជិកក្រុមការងារ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះក្នុងគោលបំណង ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសឆបោក តាមប្រព័ន្ធធនាគារដែលកំពុងតែកើតមានឡើង ក្នុងប្រទេសកម្ពុជា និងអាចឱ្យផ្នែកឯកជនផ្តល់ជាធាតុចូលពាក់ព័ន្ធនឹងបញ្ហា សំណើដំណោះស្រាយ និងនីតិវិធីមួយចំនួន ក្នុងន័យជួយបង្កើនការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធធនាគារ នឹងស្នើបង្កើតក្រុមការងារចំរុះ ដែលមានការចូលរួមពីវិស័យឯកជន នៃក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកផងដែរ។

ជាពិសេសកិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីពង្រឹង និងដោះស្រាយបញ្ហារួមគ្នារវាង វិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការចូលរួមបង្ការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here