ក្រសួងបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីទាក់ទងការងារលទ្ឋកម្មនៅតាមអង្គភាពថវិកា

ដោយៈ និស្ស័យ

    កំពតៈ ក្រសួងសាអធារណការ និងដឹកជញ្ជូន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំផែនការលទ្ធកម្ម” ជូនដល់ក្រុមការងារលទ្ធកម្មនៅតាមអង្គភាពថវិកា ក្រោមឱវាទក្រសួងសាធារណការ​ និងដឹកជញ្ជូន ដែលមានអ្នកចូលរួមប្រមាណ១៤០នាក់។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក  វ៉ាស៊ឹម សុរិយា បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការលទ្ធកម្ម” ជូនក្រុមលទ្ធកម្មនៅតាមអង្គភាពថវិកា ក្រោមឱវាទក្រសួងសាធារណការ​ និងដឹកជញ្ជូន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះរៀបចំដោយក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញ

វត្ថុ សាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញទទួលបន្ទុកលទ្ធកម្ម ដែលមានសិក្ខាកាមមកពីអង្គភាពថវិកា ក្រោមឱវាទក្រសួងប្រមាណ១៤០នាក់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្តល់ជាមូលដ្ឋានសំខាន់ៗ លើការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ ព្រមទាំងផ្តល់ជាពុទ្ធិ ក្នុងការជួយជ្រោមជ្រែងដល់មន្រ្តី ទទួលបន្ទុកកិច្ចការលទ្ធកម្មនៅតាមអង្គភាពថវិកាផងដែរ សរុបចំនួន៣៨អង្គភាព ក្នុងនោះ នៅថ្នាក់កណ្តាល ចំនួន១៣អង្គភាព និងនៅថ្នាក់មូលដ្ឋានចំនួន ២៥អង្គភាព  គឺមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តសកម្មភាព នៅក្នុងការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ហើយកន្លងមក វគ្គបណ្តុះបណ្តាលបែបនេះត្រូវបានរៀបចំជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្នុងទិសដៅ ពង្រឹងប្រសិទ្ធភាព អនុវត្តការងាររបស់អង្គភាពថវិកា របស់រដ្ឋបាលកណ្តាលរបស់ក្រសួង ដែ​លនឹងក្លាយទៅជាអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញ នឹងមានសមត្ថភាពអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានច្បាស់លាស់តាមបទបញ្ញតិជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here