មន្រ្តីជាន់ខ្ពស់បើកកិច្ចចរចាពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ជាមួយភាគីអាល្លឺម៉ង់

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាជាមួយភាគីអាល្លឺម៉ង់លើកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខ។

កិច្ចពិភាក្សាចចារនេះ ធ្វើឡើងរវាងលោកឈៀង យ៉ាណារ៉ា ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)​ និងលោកជំទាវChristina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(BMZ)​ បានដឹកនាំកិច្ចចរចាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីលោកStefan Anton Masserer ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំក្រកម្ពុជា តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW)​​ និងតំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ​របស់រាជរដ្ឋាភិបាល​ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅចម្បងនៃកិច្ចចរចារឋ ផោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទ្វេរ​ភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងទី២ ពិនិត្យលើវិស័យអាទិភាពនានា និងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here