ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគមកពី ប្រទេសស្រីលង្ហារ។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី លោកអ៊ុំ កុសល អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូវិនិយោគមកពីប្រទេសស្រីលង្ហាជាច្រើនរូប។
កិច្ចពិភាក្សាការងាររៀបចំឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបរិយាកាសវិនិយោគ និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគ ជាពិសេសក្នុងវិស័យភស្តុភារកសិកម្ម ឱសថ និងពាណិជ្ជកម្ម៕









