ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ (CBI-Food)។
កម្មវិធីនេះមានការចូលរួម ពីក្រុមនិស្សិតចំនួន២០ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦ ចូលរួមប្រកួតប្រជែង ដើម្បីចម្រាញ់យកក្រុមនិស្សិតឆ្នើមចំនួន៧ក្រុម សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតប្រជែងនេះជាផ្នែកមួយនៃគម្រោង “លើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកសមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា” ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង៕








