ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹងជញ្ជូនបានចូលរួមសន្និបាតអេវ៉ាប់លើកទី៤ ស្តីពីភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី គ្រោងប្រព្រឹត្តទៅនាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះហើយ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោករស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT) និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងាររៀបចំ សន្និបាតអេវ៉ាប់លើកទី៤ ស្តីពីភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី “The 4th General Meeting of Asia Wastewater Management Partnership (AWaP)” ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT)។
សន្និបាត(AWaP)នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal និងមានការអញ្ជើញប្រតិភូទៅទស្សនៈកិច្ច នៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ៕










