ក្រសួងរៀបចំដែនដីនឹងរៀបចំពិព៌ណជាលើកដំបូងទាក់ទងនឹងឧស្សាហកម្មសំណង់ និងផលិតភាពកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ ផលិតភាពកម្ពុជា”ដែលរៀបចំឡើងនៅទីស្តីការក្រសួង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើន ដូចជា ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមា​គមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈនិងគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here