លោកជំទាវជា សិរីចូលរួមជាវាគ្មិនជាមួយអ្នកមានឥទ្ឋិពលសកលក្នុងកិច្ចសន្ទនាគោលនយោបាយសកល

ដោយៈ ម៉ាណា

    សឹង្ហបុរីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅទសវត្សរ៍នៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពី Michael S. Barr សមា​ជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ព្រមទាំងមានការសម្របសម្រួលដោយលោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាល បានលើកឡើងពីការវិវត្តនៃបញ្ញាសិប្បនិម្មិត(AI) និងសារៈសំខាន់នៃការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ សំដៅរក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។

ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជាវេទិកាសកលដែលមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព និងបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here