អាម៉េរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃធំៗពីរនិងក្រុមផ្តាច់ខ្លួនDKBAរបស់មីយ៉ាន់ម៉ាពាក់ព័ន្ឋonline Game

ដោយៈ សហសេវិក

អាម៉េរិកៈ សហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកាបានសម្រេចប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនថៃធំៗចំនួនពីរ និងដាក់ទណ្ឌកម្មលើបុគ្គលចំនួន៥នាក់ ជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញ និងបោលប្រាស់ជាប្រព័ន្ធ ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ-មីយ៉ាន់ម៉ា។

ក្នុងនោះមានក្រុមហ៊ុនថៃធំៗពីរ រួមមានក្រុមហ៊ុន Trans Asia International Holding Group Thailand Company Limited (Trans Asia) ក្រុមហ៊ុន Troth Star Company Limited (Troth Star) និងជនជាតិថៃឈ្មោះ Chamu Sawang ដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្ម ដែលបានរៀបចំបានធ្វើការជាមួយ DKBA (ការ៉ែនប្រជាធិបតេយ្យ) និងក្រុមប្រដាប់អាវុធផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាស របស់អ្នកនាំពាក្យរងសហរដ្ឋអាម៉េរិកលោក Tommy Pigott បានបញ្ជាក់ថា ថ្ងៃនេះ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួនប្រាំនាក់ និងអង្គភាពចំនួនបី ដែលមានទីតាំងនៅប្រទេសភូមា និងប្រទេសថៃ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសំណុំរឿងបទឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមក្នុងការអនុវត្តការឆបោកវិនិយោគក្លែងក្លាយតាមអ៊ីនធឺណិត។

យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជនជាតិអាមេរិក បានខាតបង់យ៉ាងហោចណាស់១០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ ទៅលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលជាការកើនឡើង៦៦ភាគរយពីឆ្នាំមុន។

ក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់ បានកេងប្រវ័ញ្ចជនជាតិអាម៉េរិកកាន់តែច្រើនឡើងៗតាមអ៊ីនធឺណិត ដែលគំរាមកំហែងដល់វិបុលភាពរបស់អាម៉េរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here