ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា។

នាឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនលោកWalid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងសហការីដែលជាពាណិជ្ជករធំៗជាង៥០រូប ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីបានស្វែងយល់រួច ក្រុមប្រឹក្សានេះ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយរៀបចំដំណើរមកសិក្សាស្វែងយល់ផ្ទាល់មកកម្ពុជានៅខែធ្នូខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here