ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញ ដើម្បីរៀបចំបទដ្ឋានគតិយុត្តិ ក្នុងការពង្រឹងគុណភាពសំណង់នៅកម្ពុជា។
កិច្ចប្រជុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់ក្នុងអាណត្តិនេះ ដើម្បីឱ្យមានបទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំជាក្បួនខ្នាតលើវិស័យសំណង់ សម្រាប់ឱ្យបងប្អូនប្រជាជនកម្ពុជា យកទៅប្រើប្រាស់ដើម្បីធានាថាសំណង់នៅកម្ពុជាមានសុវត្ថិភាព គុណភាព និងសោភ័ណភាព ជាទំព័រថ្មីរបស់យើងនៃស្ថាបត្យកម្មខ្មែរនាសហសម័យ៕









