ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៃតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកលើការនាំចេញថាមពលរបស់ប្រទេសរុស្ស៊ី និងប្រទេសអុីរ៉ង់ កំពុងជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅទៅកាន់បណ្តាប្រទេសនាំចូលប្រេងធំៗលើពិភពលោក ដូចជាចិន និងឥណ្ឌា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២១សេនដល់៦៣,៥៩ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២២សេនដល់៥៩,៦៥ដុល្លារក្នុងមួយបារ៉ែល៕







