តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ ដោយសារការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកវិនិយោគមានការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងឆៅរបស់ប្រទេសរុស្ស៊ី។

យោងតាមប្រភពព័ត៌មាន​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​ថា ស្តុក​ប្រេងឆៅ​របស់សហរដ្ឋអាមេរិកបាន​ធ្លាក់ចុះចំនួន៤,០២លាន​បារ៉ែលកាលពីសប្តាហ៍មុន ខណៈស្តុក​ប្រេងសាំង​បាន​ធ្លាក់ចុះចំនួន៦,៣៥លាន​បារ៉ែល។ នេះមានន័យថា តម្រូវការថាមពលនៅអាមេរិកមានការកើនឡើង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេនដល់៦៤,៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0203 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៨សេនដល់៦០,៣៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here