ចំណេះដឹងផ្សារហ៊ុន! របៀបវិនិយោគនៅទីផ្សារដំបូង

ដោយៈ ម៉ាណា

    ភ្នំពេញៈ ផ្សារហ៊ុនកាន់តែមានភាពពេញនិយម ក្នុងការវិនិយោគ ពិសេសនៅតាមបណ្តាប្រទេសរីកចម្រើននានា និងចាប់ផ្តើមនៅក​ម្ពុជាផងដែរ។

តើដើម្បីវិនិយោគនៅក្នុងទីផ្សារដំបូង វិនិយោគិនត្រូវយល់ដឹងពីដំណើរការ និងលក្ខខណ្ឌមួយចំនួនដូចខាងក្រោមនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ការប្រមូលផ្ដុំ និងវិភាគព័ត៌មាន 

នៅក្នុងដំណាក់កាលដំបូង វិនិយោគិនដែលមានបំណងវិនិយោគនៅទីផ្សារដំបូងត្រូវ ផ្តោតលើការតាមដានព័ត៌មានផ្លូវការ ពាក់ព័ន្ធនឹងការបោះផ្សាយ តាមរយៈនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ផ្សារមូល- បត្រកម្ពុជា(ផមក) ក្រុមហ៊ុនមូលបត្រ និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្លូវការដទៃទៀត។

ទី២ យល់ដឹងពីព័ត៌មានរបស់ក្រុមហ៊ុនបោះផ្សាយពាក់ព័ន្ធនឹង៖ វត្ថុបំណងនៃការបោះផ្សាយ ប្រភេទនៃភាគ-ហ៊ុន ទំហំនៃការបោះផ្សាយ, របាយការណ៍ហិរញ្ញវត្ថុ, ហានិភ័យ និងកាលបរិច្ឆេទសំខាន់ៗពាក់ព័ន្ធនឹងដំណើរការបោះផ្សាយ។ និងទី៣ យល់ដឹងពីលក្ខខណ្ឌនៃការកំណត់ថ្លៃលក់ភាគហ៊ុន និងការធ្វើបរិវិសកម្មភាគហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here