ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសំខាន់ៗចំនួន២ របស់រុស្ស៊ី រួមមានក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ជុំវិញបញ្ហាដែលរុស្សុីមិនបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។
សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានត្រៀមចាត់វិធានការបន្ថែមទៀត និងបានអំពាវនាវឱ្យទីក្រុងម៉ូស្គូឯកភាពជាបន្ទាន់ចំពោះបទឈប់បាញ់ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៥៦ដុល្លារដល់៦៤,១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0303 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១,៥៣ដុល្លារដល់៦០,០៣ដុល្លារក្នុងមួយបារ៉ែល៕







