
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការ ដែលបណ្តាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេទាំង២ លើពិភពលោក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា លោកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយប្រធានាធិបតីចិនលោក សុី ជីនពីង។ វិវាទជុំវិញពន្ធគយ បច្ចេកវិទ្យា និងការបើកចំហទីផ្សាររវាងទីក្រុងវ៉ាសុីនតោន និងទីក្រុងប៉េកាំងនៅតែមិនទាន់អាចដោះស្រាយបាន នៅមុនកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៤សេនមកនៅត្រឹម៦០,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៥៦,៨៩ដុល្លារក្នុងមួយបារ៉ែល៕






