
ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាពដឹកនាំដោយ សហប្រធាននៃក្រុមការងារទាំងពីរ គឺលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក នៃក្រុមការងារតំណាងផ្នែករដ្ឋាភិបាល និងតំណាងសមាគម ក្រុមហ៊ុនឯកជន រោងម៉ាស៊ុីនកិនស្រូវដែលជាសមាជិកនៃក្រុមការងារផ្នែកឯក និងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវ អង្ករជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១.ពិគ្រោះ និងពិភាក្សាអំពីវិធានការ និងការអន្តរាគមន៍ស្តីពី ទីផ្សារ និងការប្រមូលផលស្រូវវស្សាដែលនិងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ
និង២. ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ក្នុងវិស័យស្រូវ អង្ករ ដែលស្នើឡើងដោយផ្នែកឯកជន៕កិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕







