តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការជាសកល ខណៈការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងតម្រូវការថាមពល។

ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការ ដោយសារការបង្កើនការផលិតប្រេងដោយអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត(OPEC+) គួបផ្សំនឹងការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កំពុងជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៤សេនមកនៅត្រឹម៦១,០៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២១សេនមកនៅត្រឹម៥៧,៣៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here