ក្រសួងរៀបចំសន្និសីទពន្លឿនធុរកិច្ចឌីជីថល ឆ្នាំ២០២៥

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ពន្លឿនធុរកិច្ចថ្មីឌីជីថលARC ឆ្នាំ២០២៥។

សន្និសីទនេះរៀបចំ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Technology Center – ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួងដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម វិស័យឯកជន ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ និងនិស្សិតប្រមាណ២៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធី ARC Startup Accelerator មានតួនាទីពន្លឿនធុរកិច្ចថ្មីឌីជីថល និងត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាក​លវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមការគាំទ្រដោយក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន រួមមានសន្និសីទដែលមានរយៈពេលមួយថ្ងៃពេញនេះ មានគោលបំណងប្រមូលផ្តុំសហគ្រិនធុរកិច្ចថ្មី ឌីជីថលមកពីជុំវិញប្រទេសកម្ពុជា ដែលមានស្ថាបនិកជាជនជាតិខ្មែរ ឬបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ឱកាស ការណែនាំ ការគាំទ្រផ្នែកបច្ចេក​ទេស ហិរញ្ញវត្ថុ និងបរិក្ខារទំនើបៗ ដើម្បីពង្រីកអាជីវកម្ម និងទំនាក់ទំនងរបស់ពួកគេ។

កម្មវិធី ARC Startup Accelerator បាននិងបន្តរៀបចំកម្មវិធី និងសន្និសីទជាច្រើន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២៤ មកម្លេះ ដែលធុរកិច្ចថ្មីឌីជីថលជាច្រើន នៅប្រទេសកម្ពុជាដូចជា Atelier, D2D, Jish App, Mouy និងStreet Smarts បានសហការ និងសិក្សាបន្ថែមអំពីបច្ចេកទេស នៃការលក់ផលិតផល និងការបញ្ចុះបញ្ចូលអតិថិជន ឬអ្នកវិនិយោគនៅកម្រិតជាតិនិងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here