ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាចូលរួមវេទិកាសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមវេទិកា សហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥។

នៅក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងអំពីការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ដូចជា គំនិតផ្គួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា  លី ឃុនថៃ ក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ទីក្រុងគុនមីង ស្តីពី “ការសម្របសម្រួលបឋម” ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងកិច្ចសហប្រតិបត្តិការចិន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដោយផ្ដល់នូវដំណោះស្រាយ ដែលសមស្របនឹងរក្សាស្មារតីនៃភាពជាដៃគូរវាងប្រទេសនៅក្នុងតំបន់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here