តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ ស្របពេលមានក្តីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានថ្លឹងថ្លែងអំពីការព្រមានរបស់ទីភ្នាក់ងារថាមពលអន្តរជាតិអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅឆ្នាំ២០២៦ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចជះផលប៉ះពាល់ដល់តម្រូវការ។

ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)បានព្យាករណ៍ថា ទីផ្សារប្រេងលើពិភពលោកអាចប្រឈមមុខនឹងអតិរេកនៃការផ្គត់ផ្គង់ចំនួន៤លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ដោយសារអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត(OPEC+) បង្កើនការផលិត ហើយតម្រូវការបន្តធ្លាក់ចុះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេនមកនៅត្រឹម៦២,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0021 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១០សេនមកនៅត្រឹម៥៨,៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here