អបអរសាទរៈពន្លាជាតិកម្ពុជាទទួលបានពានរង្វាន់សំរិទ្ឋ លំដាប់ពិភពលោក

ដោយៈ ម៉ាណា

    ជប៉ុនៈ ជាមោទនភាពមួយពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។

ការទទួលបានពានរង្វាន់នេះ ផ្តោតលើផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទB និង X នាកម្មវិធីប្រគល់ពានរង្វាន់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័ណអន្តរជាតិ ក្នុងគោលបំណងដើម្បីប្រកាស និងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេស និងអង្គការអន្តរជាតិដែលបានចូលរួម ដែលក្នុងនោះមានពានរង្វាន់សរុបចំនួន៤៩ (ពានរង្វាន់មាស ប្រាក់ និងសំរឹទ្ធ ចំនួន ៤៥  និងពានរង្វាន់និរន្តរភាព ចំនួន ៤)។

ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។
ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។

ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗសរុបចំនួន១៦៥ ហើយការវាយតម្លៃពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ប្រកបដោយភាពសុក្រិតនិងតម្លាភាព ដែលក្នុងនោះប្រទេសចូលរួមផ្លូវការ ត្រូវផ្តល់ជូននូវឯកសារពាក់ព័ន្ធ នឹងការវាយតម្លៃដូចជា៖ សេចក្ដីថ្លែងការណ៍ប្រធានបទ គំនិតរចនា ស្ថាបត្យកម្ម ការរចនាខាងក្រៅ, ខ្លឹមសារ និងការអភិវឌ្ឍមូលបទ។

ក្នុងពេលវិនិច្ឆ័យមានពីរវគ្គ លើកទី១ កំណត់ចុះវាយតម្លៃនៅពន្លាជាតិកម្ពុជា ដែលមានគណៈវិនិច្ឆ័យចំនួន៩រូប និងលើកទី២ គណៈវិនិច្ឆ័យអញ្ជើញចុះមកពន្លាជាតិដោយមិនជូនដំណឹង។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៦ខែនេះ កម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។

ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតី ព្រះអង្គម្ចាស់ Akishino។ នាកម្មវិធីបិទនេះផងដែរ ក៏មានការប្រគល់ទង់BIE ជូន ប្រទេសស៊ែបី ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ Specialized Expo 2027 Belgrade និងប្រទេសជប៉ុន ក្នុងការរៀបចំពពិព័រណ៍អន្តរជាតិ International Horticultural Expo 2027 Yokohama៕

ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។
ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។
ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។
ពន្លាជាតិកម្ពុជាទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ នាព្រឹត្តិ​ការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកាកាន់សៃ ប្រទេសជប៉ុន។

LEAVE A REPLY

Please enter your comment!
Please enter your name here