ដោយៈ ចំណាន
វៀតណាមៈ ឧកញ៉ា បណិ្ឌត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ក្រុមហ៊ុន VISSAN និងក្រុមហ៊ុន AK Food ដែលជាក្រុមហ៊ុនមកពីប្រទេសវៀតណាម នៅក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥”។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោកង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋជាច្រើននៃប្រទេសទាំងពីរ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និង ក្រុមហ៊ុនVISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនLFB Trading និង ក្រុមហ៊ុនAK FOOD ដែលជាក្រុមហ៊ុនផលិតចំណីរអាហារ របស់ប្រទេសរៀតណាមនេះ ធ្វើឡើងក្នុងបំណង ផ្លាស់ប្តូរទំនិញ ទៅវិញទៅមក និងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសទាំងពីរ តាមតម្រូវការជាក់ស្តែង ព្រមទាំងបានឯកភាពគ្នា ក្នុងការផ្លាស់បទពិសោធន៍បច្ចេកទេសលើការផលិត ការវេចខ្ចប់ និងផ្លាស់ប្តូរបទពិសោធន៍ទីផ្សារ នាពេលខាងមុខ។
ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនប្រទេសកម្ពុជា និងក្រុមហ៊ុនប្រទេសវៀតណាមនាពេលនេះ គឺធ្វើឡើងស្របតាមការ អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និង សមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា ក្នុងពេលដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ មកកាន់ទីក្រុងហូជីម៊ិញ ប្រទេសវៀតណាម ដើម្បីចូលរួមសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួម ពីធុរជន និងវិនិយោគិនយ៉ាងច្រើន នៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមក៕








