អារ៉ាប៊ីសាអូឌីតគ្រោងសាងសង់គម្រោងអចលនទ្រព្យ Trump Plaza ក្នុងទីក្រុង Jeddah បន្ទាប់ពីគម្រោងអគារ Trump Tower

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សអារ៉ាប៊ីសាអូឌីត Dar Global DARD.L គ្រោងនឹងសាងសង់គម្រោង Trump Plaza តម្លៃ១ពាន់លានដុល្លារអាមេរិកនៅក្នុងទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

គម្រោងនេះនឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យទី២ ក្រោមម៉ាកយីហោក្រុមហ៊ុន Trump Organization នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីគម្រោងអគារ Trump Tower នៅទីក្រុង Jeddah បានបើកការដ្ឋានសាងសង់កាលពីឆ្នាំមុន។

សកម្មភាពវិនិយោគភាគច្រើនរបស់ក្រុមហ៊ុន Trump Organization របស់គ្រួសារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្តោតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រុមហ៊ុននេះក៏បានពង្រីកខ្លួននៅក្រៅប្រទេស រួមទាំងនៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Trump Organization បានចាប់ដៃគូជាមួយក្រុមហ៊ុន Dar Global របស់អារ៉ាប៊ីសាអូឌីត លើគម្រោងជាច្រើន ដែលរួមមានផែនការសាងសង់អគារ Trump Tower នៅទីក្រុងឌូបៃ និងទីក្រុង Jeddah ក៏ដូចជាគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកាតាផងដែរ។

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ Trump Plaza ក្នុងទីក្រុង Jeddah នឹងរួមបញ្ចូលលំនៅដ្ឋាន អាផាតមុិនសម្រាប់ជួល (Serviced Apartment) ការិយាល័យ និងផ្ទះ Townhouse ព្រមទាំងសួនឧទ្យាន Central Park៕ប្រភព: Bilyonaryo៕

LEAVE A REPLY

Please enter your comment!
Please enter your name here