ក្រសួងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំជាផ្នែកមួយនៃភាពទាក់ទាញទេសចរណ៍មូស្លីមមកកម្ពុជា

ក្រសួងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា ជាគោលដៅ ប្រកបដោយភាពស្រស់ស្អាត ភាពកក់ក្តៅ សុវត្ថិភាព និងមានទំនុកចិត្តសម្រាប់ទេសចរមូស្លីម។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកា និងពិព័រណ៍ទេសចរ​ណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈវេទិកា និងពិព័រណ៌ទេសចរមូស្លីមនៅថ្ងៃនេះ ​បាន​បង្ហាញឱ្យឃើញពី​កាលានុវត្តភាព កាន់តែប្រសើរ​ឡើងសម្រាប់កម្ពុជា​ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីក​សក្ដានុពល​វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ ការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិ ដែលមានស្រាប់សំដៅជំរុញ ការអភិវឌ្ឍទេសចរណ៍ប្រកប​ដោយចីរភាព បរិយាបន្ន និងភាពធន់។

ក្រសួងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា

ក្នុងពិធិដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លោកយោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តំណាងអ្នកឧកញ៉ា សុះ កំរ៉ី  ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ការរៀបចំវេទិកា និងពិពណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នាពេលនេះ នឹងផ្ដល់នូវ​លទ្ធផលជាផ្លែផ្កាយ៉ាងច្រើនក្នុងការពង្រឹង និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី សុដុមនីយកម្មសាសនា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបង្ហាញអំពី សក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេស​ចូលរួម​ដល់​ការលើក​កម្ពស់ ​កិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍ និងពង្រីកចំណងមិត្តភាពការទូត រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម ដែលបង្ហាញថា “ព្រះរាជាណាចក្រកម្ពុជា៖ ជាគោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត”។

ពិព័រណ៌ទេសចរណ៍មូស្លីមនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ប្រមាណជិត១០០ស្តង់ ក្នុងនោះ រួមមាន៖ ស្តង់របស់ស្ថានទូត សេវាកម្មម្ហូបអាហារនិងស្នាក់នៅ កញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអាកាសចរណ៍ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាង និងផលិតផលជាច្រើនមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here