តម្លៃហាងឆេងមាសស្ទុះងើបឡើងថ្លៃដល់លើស៤.០០០ដុល្លារក្នុងមួយអោននៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃដល់លើស៤.០០០ដុល្លារក្នុងមួយអោនក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគសម្រុកទិញមាស ក្នុងអំឡុងពេលមានស្ថានភាពមិនច្បាស់លាស់ ដោយសារការបិទរដ្ឋាភិបាលអាមេរិក គួបផ្សំនឹងសុទិដ្ឋិនិយមចំពោះការទាញទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៧ភាគរយដល់៤០០៦,៤៥ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៨៣,៥៤ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦១ភាគរយដល់៤.០២៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៨នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០០៤,៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here