ទេសាភិបាលធនាគារជាតិអបអរសាទរសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ទេសាភិបាលធនាគារជាតិអបអរសាទរសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ទេសាភិបាលធនាគារជាតិអបអរសាទរសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ដោយៈ និស្ស័យ

    កំពង់ធំៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ។

ក​ម្មវិធីកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ១.០០០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះ លោកជំទាវ ទេសាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពីស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្រ រហូតសម្រេចបានលទ្ធផលជាវិជ្ជមាននេះ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

នៅខេត្តកំពង់ធំបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ មានសរុបចំនួន៥.៧៩៥រូប (ស្រី ៣.៣១៩រូប) ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ មានចំនួន ២២៤រូប និងបានប្រឡងជាប់ជាស្ថាពរ២០៩រូប ឬ ៩៣,៥%។

រីឯបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក វិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុកមានចំនួន៥៨៥រូប ក្នុងនោះ ៥១៦រូប ( ៨៨,២១% ) បានប្រឡងជាប់ជាស្ថាពរ។

ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សានុស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here