
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ទុះងើបឡើងថ្លៃវិញក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦សប្តាហ៍ ស្របពេលមានការំពឹងទុកចំពោះការរឹតបន្តឹងទណ្ឌកម្មបន្ថែមលើការនាំចេញប្រេងឆៅរបស់ប្រទេសរុស្សុី។
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 គ្រោងនឹងចាត់វិធានការដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ដោយកំណត់គោលដៅលើប្រទេស ដែលកំពុងបន្តបង្កើនការទិញប្រេងពីរុស្ស៊ី និងប្រទេស ដែលជួយរុស្សុីក្នុងការគេចវេសពីទណ្ឌកម្ម។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៦៥,៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0116 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៤សេនដល់៦១,៩២ដុល្លារក្នុងមួយបារ៉ែល៕






