
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្សារហ៊ុនជាផលិតផល នៃសេដ្ឋកិច្ចធំមួយនៃពិភពលោក ដែលកំពុងរីកចម្រើន ហើយវាបាននិងកំពុងដើរតួនាទីសំខាន់នៅក្នុងចរន្តលំហូរសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចអន្តរជាតិ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអគ្គនាយកបុរីវិមានសំណាង និង KS Resident បានបង្ហាញនូវមូលធនប័ត្រទីផ្សារ (Market Capitalization) ធំជាងគេទាំង៥ក្នុងពិភពលោក និងមួយចំនួននៅតំបន់អាស៊ានដូចជា
ទី១ នៅកម្ពុជា មានទំហំប្រហេល៣ពាន់លានដុល្លារ (US$3B = US$3,000,000,000)
ទី២ នៅសហរដ្ឋអាមេរិក មានទំហំប្រហែល៥០,៨៦ទ្រីលានដុល្លារ(US$50,860,000,000,000)។
ទី៣ នៅប្រទេសចិនមានទំហំប្រហែល ៨,៤៤ទ្រីលានដុល្លារ (US$8,440,000,000,000)។
ទី៤ នៅប្រទេសជប៉ុន មានទំហំប្រហែល៦,៣៦ទ្រីលានដុល្លារ (US$6,360,000,000,000)
ទី៥ នៅប្រទេសឥណ្ឌា មានទំហំប្រហែល ៤,៣៣ទ្រីលានដុល្លារ (US$4,330,000,000,000)
ទី៦ នៅហុងកុង មានទំហំប្រហែល ៤,២៩ទ្រីលានដុល្លារ (US$4,290,000,000,000)
ទី៧ នៅឥណ្ឌូនេស៊ី មានទំហំប្រហែល ៧៥៧ពាន់លានដុល្លារ (US7570,000,000,000)
ទី៨ នៅសឹង្ហបុរី មានទំហំប្រហែល៥៧២ពាន់លានដុល្ល(US$5720,000,000,000)។
ទី៩ នៅប្រទេសថៃ មានទំហំប្រហែល៥៦០ពាន់លានដុល្លារ (US$560,000,000,000)
ទី១០ នៅម៉ាឡេស៊ី មានទំហំប្រហែល ៣៦៩ពាន់លានដុល្លារ! (US$369,000,000,000)
និងទី១១ នៅវៀតណាម មានទំហំប្រហែល ១៩១ពាន់លានដុល្លារ (US$191,000,000,000)៕








